គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមានក្រុមហ៊ុនខនហ្វីរេលនៅពិព័រណ៍ NOPEX នាទីក្រុងឡុងដ៍

កាលបរិច្ឆេទ: ១០ ឧសភា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren

ក្រុមហ៊ុនខនហ្វីរេលមានឱកាសបានចូលរួមក្នុងពិព័រណ៍ផលិតផលធម្មជាតិ និងសរីរាង្គ (NOPEX) នៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និងទី១៥ មេសា ឆ្នាំ២០២៤។

ក្រុមហ៊ុនអាចចូលរួមពិព័រណ៍នេះបានក៏ដោយសារតែមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ដែលជាទីភ្នាក់ងាររួមនៃអង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក និងកម្មវិធីភាពជាដៃគូពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ហើយកម្មវិធីនេះបង្កើតឡើងដើម្បីបង្កើនពាណិជ្ជកម្មពីបណ្តាប្រទេសនៃទ្វីបអាហ្រ្វិក នៅតំបន់ការ៉ាអ៊ីប និងតំបន់ប៉ាស៊ីហ្វិកទៅកាន់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។

ក្នុងរយៈពេលពីរថ្ងៃនេះ ផលិតផលខ្មែររបស់យើងទទួលបានជោគជ័យយ៉ាងខ្លាំងពីអតិថិជន និងអ្នកចូលរួមដែលអាចក្លាយជាអតិថិជនទៅថ្ងៃអនាគត ដែលមកពីតំបន់នានានៃប្រទេសអង់គ្លេស និងមកពីអឺរ៉ុប។ ពិព័រណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនយើងក្នុងការស្វែងរកដៃគូសហការថ្មីៗ និងដើម្បីណែនាំឱ្យពិភពលោកស្គាល់ប្រទេសកម្ពុជា៕